Connect with us

ប្លែកៗ

សន្តិសុខធនាគារ ABA ដែលបា.ញ់បុរសម្នាក់ស្លា.ប់នោះ ឥឡូវត្រូវបានបញ្ជូនទៅតុលាការហើយ ពេលនេះដែរស្រាប់តែមាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ មេសា នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យឈ្មោះ ភឿន ភិរះ ដែលជាមន្ត្រីនគរបាលនៅតម្រួតបទបញ្ជាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមច្បាប់បន្ទាប់ពីបានផ្ទុះអាវុធចំនួន៤គ្រាប់បាញ់ទៅលើបុរសម្នាក់បណ្ដាលឲ្យស្លា.ប់ ដើម្បីការពារខ្លួននោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា៖ សន្តិសុខធានាគារ ABA បាញ់បុរសម្នាក់ស្លា.ប់ នៅក្រោមស្ពានអាកាសផ្សារដីហុយនៅព្រឹកថ្ងៃដដែល ឃើញបុរសម្នាក់ឈ្មោះឆន សំណាង អះអាងថាជាមេធាវី បានចូលទៅសាកសួរជនសង្ស័យដើម្បីការពារក្តីឱ្យជនសង្ស័យ ដោយពុំយកប្រាក់នោះទេ ។ ខណៈនោះដែរ លោកមេធាវីក៏បានសុំថតរូបជាមួយជនសង្ស័យទុកជាអនុស្សាវរីយ៍ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណា ជនសង្ស័យរូបនេះ ត្រូវគេដឹងថា គឺមានមេធាវីជាច្រើននាក់ កំពុងរង់ចាំចូលខ្លួនចូលមកដើម្បីការពាររូបលោក ។ដោយឡែក នៅព្រឹកនេះដែរ ក៏មានសប្បរសជនម្នាក់ គឺលោកវរសេនីយ៍ឯក លាងតុងសួរ បានផ្ញើប្រាក់ចំនួន១០០ដុល្លារ តាមរយៈអធិការរងខណ្ឌសែនសុខម្នាក់ ដើម្បីឧបត្ថម្ភយកទៅប្រគល់ឱ្យជនសង្ស័យជាការលើកទឹកចិត្ត មុនពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនករណីបាញ់បុរសម្នាក់ស្លា.ប់មុខធនាគារ ABA ខាងលើ កត់សម្គាល់ឃើញថា មានសមត្ថកិច្ច ពិសេសគឺមហាជនជាច្រើននៅលើបណ្តាញសង្គមបានបញ្ចេញមតិគាំទ្រលើជនសង្ស័យរូបនេះថា ព្រោះតែដើម្បីការពារខ្លួនទើបគាត់ត្រូវបាញ់បែបនេះ ។ មហាជនបន្តថា ដូច្នេះ សូមច្បាប់មេត្តាគាត់ ដោយកុំយកទោសពីគាត់អី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មហាជនបានបង្ហាញអារម្មណ៍ក្តីអាណិតទៅលើជនសង្ស័យដោយមានពាក្យជូនពរលើជនសង្ស័យជាច្រើនផងដែរ ។សូមរំលឹកថា បុរសម្នាក់ត្រូវបានសន្តិសុខយាមនៅធនាគារវឌ្ឍនះអាស៊ី ចំកាត់(ABA) សាខាទឹកថ្លាបាញ់ស្លាប់ ខណៈពេលបុរសនោះបានប្រើកាំបិតចុងស្រួចព្យាយាមស្ទុះចូលចាក់ ។

ហេតុការណ៍ផ្ទុះអាវុធនេះ បង្កអោយមានការភ្ញាកផ្អើល កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២១ នៅចំណុចមុខធានាគារវឌ្ឍនះអាស៊ី ចំកាត់(ABA) សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី ក្រោមស្ពានអាកាសផ្សារដីហុយ ក្នុងភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លាខណ្ឌសែន សុខ រាជធានីភ្នំពេញ។ បន្ទាប់ពីផ្ទះអាវុធ សន្តិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ បនោះ ដែលជាមន្ត្រីនគរបាលម្នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ទាំងដកហូតកាំភ្លើង ខ្លីម៉ាករ៉ូឡូ មួយដើមផងដែរ ។
ជនរងគ្រោះដែលស្លា.ប់ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ អ៊ូ សុផារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ ១០៤ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនបង្កការផ្ទុះអាវុធ ឈ្មោះ ភឿន ភិរះ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាមន្ត្រី នគរបាល នៅអង្គភាពតម្រួតបទបញ្ជា ស្នាក់នៅក្នុងអង្គភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមព័ត៌មានអោយដឹងថា មន្ត្រីនគរបាលរូបនោះបានប្រើប្រាស់កាំភ្លើង ម៉ាករ៉ូឡូ មួយដើម បានបាញ់ចំនួន ៤គ្រាប់នៅលើ ជនរងគ្រោះ ខណះពេល ដែលជនរងគ្រោះ ប្រើប្រាស់កាំបិតចុងស្រួច ស្ទុះទៅចាក់មន្ត្រីនគរបាលដែលការពារយាមធានាគារខាងដោយសារតែខឹង ជួយការពារ គួរទំនាស់។ តាមព័ត៌មានអោយដឹងថា ទៀតនៅវេលាយប់នោះ ក្រុមខណៈពេល ដែលសន្តិសុខកំពុងតែអង្គុយយាម ស្រាប់តែមានជនម្នាក់ត្រូវបានគេដេញវាយ ហើយ រត់ទៅអោយសន្តិសុខ រូបនោះ ជួយ។ភ្លាមៗជនដៃដល់រូបនោះ ក៍មកដល់ ហើយ ដើរចូលទៅដេញវាយជនម្នាក់នោះ ព្រមទាំងរុញនិងវាយកទៅលើសន្តិសុខ ដែលជាមន្ត្រីនគរបាលរូបនោះ ។ តាមព័ត៌មានអោយដឹងទៀត នៅក្នុងសកម្មភាព ជនដៃដល់រូបនោះ ហាក់ដូច កំរោលចូលពុំក្លាចនោះទេ ដោយបានលោតធាក់និងព្យាយាមស្ទុះទៅវាយសន្តិសុខក្រោយមកក៍បានគេចទៅបាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះក្រោយមក សន្តិសុខ រូបនោះ ក៍បានទៅយកកាំភ្លើង ក្នុងកាបូបនៅម៉ូតូ កាន់នៅដៃស្រាប់តែមួយសន្ទុះ ជនម្នាក់នោះ ក៍ធ្វើដំណើរមកទិសខាងកើត ដោយកាន់កូនកាំបិត នៅក្នុងដៃស្ទុះចូលទៅប្រុងចាក់សន្តិសុខ ដែលជាមន្ត្រីនគរបាលហើយ ត្រូវសន្តិសុខ រូបនោះ បាញ់តែម្តង។តាមព័ត៌មានបានអោយដឹងទៀតថា មុនដំបូង សន្តិសុខវរូបនោះបាញ់ជើង តែវត្រូវជននោះនៅតែស្ទុះចូលបានគេចបាញ់ជាបន្តបន្ទាប់ចំនួន ៤គ្រាប់បណ្តាលអោយត្រូវ ចំនួន ២គ្រាប់ដួលស្លាប់នៅក្រោមស្ពានតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ ផ្ទុះអាវុធសន្តិសុខ រូបនោះ ពុំបានរត់នោះទេ ដោយត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរ ពីដំណើររឿង ក្រោមមក នគរបាលខណ្ឌសែនដឹកនាំដោយលោក វរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌក៍បានចុះទៅកន្លែងកើតហេតុ ហើយបញ្ជាអោយឃាត់ខ្លួនសន្តិសុខ រូបនោះ បញ្ជូន ទៅកាន់អធិការដ្ឋានដើម្បីសាកសួរនិងកសាងសំនុំចាត់ការតាមច្បាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់នោះ សមត្ថកិច្ច ក៍បានដកហូត កាំភ្លើង ខ្លីម៉ាក រ៉ូឡូមួយដើម ព្រមទាំងរកឃើញសំបកគ្រាប់ចំនួន ៤គ្រាប់ ។តាមការពិនិត្យ សព រងគ្រាប់កាំភ្លើង ចំនួន ២គ្រាប់ ១គ្រាប់ចំទ្រូង លើដោះស្តាំ និង១គ្រាប់ទៀតចំចង្កេះខាងស្តាំ។ សពត្រូវបាននគរបាលបញ្ចូន ទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បី ប្រគល់អោយក្រុមគ្រួសារបូជាតាមប្រពៃណី ៕

Trending