Connect with us

ព័ត៌មាន

វីវរហើយពេលនេះ! យោធាមីយ៉ាន់ម៉ា ប្រកាសតាមចា ប់ខ្លួន Miss Grand មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅថៃ ដោយចោទនាងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលយើងទាំងអស់គ្នាធ្លាប់បានដឹងនិងជ្រាបច្បាស់ហើយ កម្មវិធី Miss Grand Internation ត្រូវបានបញ្ចប់ទៅដោយរលូន ប៉ុន្តែចំពោះ Miss Grand Myanmar មិនដូចគ្នានោះទេ រឿងរ៉ាវខ្លះៗពីនាងមនុស្សភាគច្រើនប្រាកដជាបានដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បវកញ្ញារូបនេះរស់នៅបន្តក្នុងប្រទេសថៃប្រមាណជា ២ ខែទៀតដើម្បីរក្សាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ដោយសារតែថានាងបាននិយាយពីស្ថានភាពនយោបាយដ៏វឹកវរកាលពីពេលកន្លងទៅ ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ាបានបិទនូវជើងហោះហើរមិនឲ្យចូលប្រទេសបានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របនឹងគ្នានេះដែរ ការរស់នៅក្នុងប្រទេសថៃរបស់នាង គេបានសង្កេតឃើញថានាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងនាងតាំងពីនាងមានបញ្ហាមក ។ បើតាមការឱ្យដឹង Miss Grand Myanmar នាង Han Lay ពុំមានលុយឡើយ នាងសល់ត្រឹមតែ ២០០ ដុល្លារក្នុងខ្លួនប៉ុណ្ណោះសម្រាប់ការរស់នៅប្រទេសថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់មហាជនបានជ្រាបពីដំណឹងនេះបានធ្វើឱ្យគ្រប់គ្នាកើតក្ដីអាណិតនាងជាខ្លាំងរហូតមានអ្នកចង់បរិច្ចាគជួយនាងច្រើនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបានលេចលឺនូវដំអាក្រក់មួយសម្រាប់នាងគឺ រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួននាង Han Lay ដែលកំពុងរស់នៅប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោក Nawat បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានបេជ្ញាថានឹងការពារ Han lay យ៉ាងពេញទំហឹងដោយមិនអាចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាប៉ះពាល់មកលើនាងឡើង ។ ខណៈនេះផងដែរ រឿងបន្តនឹងទៅជាយ៉ាងណា គេពុំទាន់អាចដឹងច្បាស់ទេនៅពេលនេះ គឺរង់ចាំមើលស្ថានភាពសិន ៕

Trending