Connect with us

កម្សាន្ត

ក្រោយល្បីថា Miss Grand Myanmar ទទួលដីកាចាប់ខ្លួនលោក Nawatក៏ចេញមុខ បកស្រាយរឿងកន្លែងលាក់ខ្លួនរបស់កញ្ញា Han Layឡើងច្បាស់ៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ លោក Nawat នាយកឆាកប្រកួត Miss Grand បានលាតត្រដាងព័ត៌មានថា “Miss Grand មីយ៉ាន់ម៉ា” កំពុងស្ថិតនៅក្រោមដីកាចាប់ខ្លួន។ លោកបាននិយាយថា វាជារឿងមួយដេលឬស្សាខ្លាំងណាស់ មានតារាមីយ៉ាន់ម៉ាដល់ទៅ ២៥ រូប ទទួលបានដីកាចាប់ខ្លួន ហើយលោកក៏មិនខ្លាចនឹងឈរលើភាពត្រឹមត្រូវដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីលោក Nawat Issara Kraisin ហក់ចូលមកការពារ កញ្ញា Han Lay ដែលជា Miss Grand Myanmar ដោយគ្មានភាពខ្លាចរអា តាមរយៈការផ្តល់ជំនួយនៅគ្រប់ផ្នែកទាំងអស់ ខណៈដែលភាគីម្ខាងទៀតបានភៀសខ្លួននៅក្នុងប្រទេសថៃ ដោយសារនាងមិនអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលថ្មីនេះ មានពាក្យចចាមអារាមថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួនកញ្ញា Han Lay ។ ក្រោមការព្រួយបារម្ភរបស់មហាជនដែលបានដឹងព័ត៌មានខាងលើ លោក Nawat ក៏ចេញមុខផ្សាយផ្ទាល់ (live) នៅលើបណ្តាញសង្គមហ្វេ​សបុកផ្ទាល់ខ្លួន ចង្អុលបង្ហាញពីបញ្ហាដែលបានលើកឡើង ជាមួយនឹងការប្រកាសយ៉ាងដាច់ណាត់ថា សូមក្រោកឈរលើភាពត្រឹមត្រូវ នឹងជួយដល់ Miss Grand Myanmar ដល់ទីបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អំពីបញ្ហាខាងលើនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការទេ ប៉ុន្តែមានពាក្យចចាមអារាមថា ច្បាប់នេះនឹងត្រូវបានអនុវត្តនៅឆាប់ៗនេះ ។ ដូច្នេះប្រសិនបើមានដីកាចាប់ខ្លួនមែនវាអាចនឹងត្រូវចេញ នៅថ្ងៃស្អែក គឺថ្ងៃទី ៧ ខែមេសា ដែលខ្ញុំត្រូវផ្ទៀងផ្ទាត់ជាមុនសិនថា វាជាការពិតឬអត់។ គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយដែលលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន Han Lay នៅឡើយទេ បើមានគឺត្រឹមតែសំបុត្រមួយច្បាប់ ដែលខ្ញុំបានឲ្យ Han Lay អានរួចហើយ ក្នុងនោះមានតែការលើកឡើងថា “បទបញ្ជាខាងលើនឹងត្រូវបានប្រើ” តែប៉ុណ្ណោះ ប្រសិនបើវាគឺជាការប្រកាសចាប់ពិតប្រាកដមែន ពេលនោះទើបយើងនឹងគិតគ្នាម្តងទៀត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាមីយ៉ាន់ម៉ា ២៥ នាក់ទទួលបានដីកាចាប់ខ្លួន“មុននេះពិតជាមាន ដីកាចាប់ខ្លួនត្រូវបានចេញមែន ក្នុងនោះមានឈ្មោះតារាមីយ៉ាន់ម៉ាដល់ទៅ ២៥ នាក់ តែមិនមានឈ្មោះរបស់ Han Lay នៅក្នុងនោះឡើយ ។ ក្នុងនោះមានតារាល្បីៗ មួយចំនួនដែលមនុស្សភាគច្រើនបានស្គាល់ ប៉ុន្តែនៅតែមិនអាចទាក់ទងជាមួយគ្នាបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា ខ្ញុំសូមបញ្ជាក់នៅត្រង់នេះថា មិនថាមានបញ្ហាអ្វីកើតឡើង ពួកយើងនឹងមើលថែ Han Lay ឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ព្រោះខ្ញុំជឿថា ខុសគឺខុស ត្រូវគឺត្រូវ ល្អគឺល្អ អាក្រក់គឺអាក្រក់ មនុស្សប្រព្រឹត្តខុស ឬត្រឹមត្រូវ វាងាយស្រួលមើលណាស់ យើងអាចមើលឃើញដោយផ្ទាល់ភ្នែកថា វាត្រូវ ឬខុស វាមិនចាំបាច់លាក់បាំងនាំឲ្យស្មុគស្មាញទេ ។ យើងនឹងឈរលើភាពត្រឹមត្រូវ សុចរិត និងសិទ្ធិមនុស្ស ដូច្នេះយើងមិនមានអារម្មណ៍ភ័យខ្លាចទេ ព្រោះយើងនឹងតស៊ូឲ្យអស់ពីកម្លាំងកាយចិត្ត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំតែងតែមានអារម្មណ៍ថា ហេតុអ្វីបានជាហេតុការណ៍ទាំងនេះសាហាវយ៉ាងហ្នឹង ដូច្នេះយើងនឹងតស៊ូមិនថា មានអ្វីកើតឡើងនោះទេ ពីព្រោះយើងកំពុងប្រើសិទ្ធិមនុស្សជាតិ ដើម្បីចូលរួមជាមួយពិភពលោក។ ក្នុងនោះក៏មាន មនុស្សជាច្រើនមានការព្រួយបារម្ភថា តើនឹងមានអ្វីកើតឡើង ក្រោយពីទទួលបានដីកាចាប់ខ្លួន តើ Han នឹងត្រូវត្រលប់ទៅវិញទេ? ត្រង់ចំណុចនេះយើងនឹងគិតម្តងមួយជំហានៗ ចាំមើលថាមាន ដីកាចាប់ខ្លួនត្រូវបានចេញជាផ្លូវការ ពេលនោះសឹមគិតគ្នាទៀត ។ ប៉ុន្តែយើងមានទំនុកចិត្តលើមាគ៌ាដែលយើងបានប្តេជ្ញាចិត្តថា អ្វីដែលអាក្រក់គឺអាក្រក់ ល្អគឺល្អ ហើយអ្នកដែលធ្វើខុស នឹងទទួលខុស មនុស្សដែលប្រព្រឹត្តរឿងត្រឹមត្រូវ នឹងទទួលបានលទ្ធផលល្អមកវិញ អ្វីគ្រប់យ៉ាងគឺវាច្បាស់ដូចថ្ងៃរួចទៅហើយ អ្នកមិនចាំបាច់គិតអំពីអ្វីដែលស្មុគស្មាញទេ ហើយក៏មិនចាំបាច់បង្កាច់បង្ខូចដែរ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លាក់បាំងមិនបាននិយាយថា តើ Miss Grand Myanmar កំពុងលាក់ខ្លួននៅទីណាទេ“បច្ចុប្បន្ននេះ យើងសុំការអនុញ្ញាតមិនបង្ហាញពីកន្លែងដែល Han Lay ស្នាក់នៅទេ តែសូមបញ្ជាក់ថា Han នៅកន្លែងដែលមានសុវត្ថិភាព ប៉ុន្តែកុំភ្លេចថា វាជាបញ្ហានយោបាយ វាមិនមែនជាបទឧក្រិដ្ឋទេ ទោះយ៉ាងណាយើងនឹងនៅមានច្បាប់ដើម្បីតតាំង” ៕

Trending