Connect with us

ប្លែកៗ

មិនគួរអោយជឿមែន! ម៉ែ និងកូនស្រី២នាក់ រើសបានសន្លឹកឆ្នោតត្រូវរង្វាន់ធំជាង ១៨ម៉ឺន$ មិនយកទុក ស្រាប់តែយកទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ ស្ត្រីជាម្ដាយ និងកូនស្រី រើសបានសន្លឹកឆ្នោត​មួយសន្លឹកនៅលើដី ដែលជាសន្លឹក​ឈ្នះ ដែលពួកគេបានរក​ឃើញសន្លឹកឆ្នោតនោះ នៅមុខហាង​មួយនៅ​ខេត្តឧដុនថានី ប្រទេសថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលបានកើតឡើងនៅពេលថ្មីៗនេ ហើយម្ដាយកូនទាំង២ ក៏សម្រេចចិត្តប្រគល់​វាទៅឱ្យអ្នកគ្រប់គ្រង​ហាងឆ្នោត ក្នុងករណី​ដែលម្ចាស់ពិតប្រាកដ មករកសន្លឹកឆ្នោតនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីម្ចាស់ហាងបានឲ្យដឹងថា សន្លឹកឆ្នោតនោះ ជាសន្លឹកឆ្នោត​ដែលឈ្នះរង្វាន់ធំ ៦ លានបាត ឬស្មើប្រមាណ​ជាង ១៨ម៉ឺនដុល្លារ​អាមេរិក ហើយគាត់ក៏មិនមាន​គំនិតលាក់ទុក ក៏ប្រគល់សន្លឹកឆ្នោត​នោះទៅ​ឲ្យប៉ូលីសមូលដ្ឋាន ដើម្បីធ្វើរបាយ​ការណ៍ជាភ័ស្តុតាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខេត្តឧដុនថានី បានសម្ភាសមនុស្សទាំង ៣នាក់ខាងលើ ដែលបានជួយឲ្យសន្លឹកឆ្នោត​នេះត្រឡប់មក​រកម្ចាស់ដើមវិញ។ ១. លោក Jenlapak Wechkama អាយុ ២៦ឆ្នាំជាអ្នកគ្រប់គ្រងហាងនេះ ២- អ្នកស្រី Mayula Summalee អាយុ ៤៦ឆ្នាំ និងទី ៣. កុមារីជាកូនឈ្មោះ Rattanaporn Summalee អាយុ ១០ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីបានទះដៃអបអរសាទរ អ្នកទាំង៣ ថាជាមនុស្សល្អ​ស្មោះត្រង់​ដែលសង្គមត្រូវការ ដោយលោកនឹងមាន​ផែនការផ្តល់រង្វាន់ ដល់ពលរដ្ឋល្អៗទាំង ៣នាក់នេះ បន្ទាប់ពីរឿងក្តីបាន​បញ្ចប់ដោយជោគជ័យ ព្រោះពេលនេះមាន​មនុស្ស​ប្រមាណ​បួនប្រាំនាក់​ចេញមកអះអាងថា ជាម្ចាស់​សន្លឹកឆ្នោតពិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលដែល​ លោក Jenlapak ជាម្ចាស់ហាងត្រូវបាន​គេសួរថា ហេតុអ្វីបានជាគាត់​មិនរក្សារង្វាន់នោះទុក គាត់បាននិយាយ​ថា នៅពេលគាត់ដឹងថា នេះជាសំបុត្រឈ្នះឆ្នោត គាត់បានទូរស័ព្ទទៅកាន់ផ្នែកច្បាប់ និងថៅកែ​របស់លោកបន្ត ដើម្បីទទួលបាន​ដំបូន្មានថា គួរធ្វើយ៉ាង​ណាទៀត។ បន្ទាប់មកគាត់​បានទៅប្រគល់​សំបុត្រ ទៅឱ្យប៉ូលីស រួមជាមួយ​នឹងការធ្វើរបាយការណ៍ជាភស្តុតាង សម្រាប់ពេលដែលម្ចាស់​ពិតបានមក​អះអាង​យកសន្លឹកឆ្នោតនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្តាយ និងកូនស្រីខាងលើវិញ បានបញ្ជាក់ថា ពួកគេមិន​ចង់រក្សាទុកសន្លឹកឆ្នោតនោះទេ ព្រោះពួកគេ​មាន​អារម្មណ៍ថា វាជារឿងខុសច្បាប់ បើទោះបីជាសន្លឹក​ឆ្នោតនោះមានតម្លៃច្រើន ក្រោយពីលេខឈ្នះ​ត្រូវបាន​ប្រកាសមួយថ្ងៃបន្ទាប់​ក៏ដោយ។ បើម្ដាយ និងកូនទុក​បើកយករង្វាន់ខ្លួនឯង ពួកគេអាចដេកស៊ី​មួយជីវិតយ៉ាង​ស្រួល តែពួកគេមិនធ្វើឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីកំពុងប្រមូល​ភស្តុតាងទាំងអស់ឱ្យ​បានលឿន តាមដែលពួក​គេអាចធ្វើបាន ដូច្នេះករណីនេះនឹង​មិនក្លាយ​ជាល្បែងសង្គ្រាមដ៏យូរ រវាងបុគ្គលដែលអះអាងថា សន្លឹកឆ្នោតនោះជារបស់ពួកគេ ដូចករណីផ្សេងទៀត ដែលបានបន្ត​អស់រយៈ​ពេលជាច្រើនឆ្នាំ នៅក្នុងខេត្តផ្សេងទៀតឡើយ៕

Trending