Connect with us

កម្សាន្ត

ថ្លៃកប់ក្តោង!! បិតាមាន់ជល់ គ្រាន់តែមួយក្បាលហ្នឹង គេហ៊ានឲ្យថ្លៃដល់ទៅ ៦០ម៉ឺនដុល្លារ ប៉ុន្តែម្ចាស់មាន់បែរជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ យោងតាមសារព័ត៌មានថៃ បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា បិតាមាន់ជល់មួយក្បាលដែលមានឈ្មោះថា Chao Hong Thong ត្រូវបានគេចង់ទិញដោយឲ្យតម្លៃដល់ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២០លានបាត ដែលស្មើរប្រមាណនឹង ៦០មុឺនដុល្លារអាមេរិក។ ប៉ុន្តែការស្នើរសុំទិញនេះត្រូវបានម្ចាស់មាន់បដិសេដ ដោយសារវាជាពូជមាន់ដ៏កម្រ មិនងាយរកបាន ហើយម្ចាស់របស់វាស្រលាញ់វាខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Sunthorn ដែលជាប្រធានសហព័ន្ធស្នុកឃ័រ ប្រចាំប្រទេសថៃ ជាអ្នកស្នើរសុំទិញស្តេចមាន់ជល់មួយក្បាលនេះ ដែលហ៊ានឲ្យថ្លៃរហូតដល់ ២០ លានបាត ប៉ុន្តែត្រូវបានម្ចាស់របស់វាបដិសេធនឹងសំណើររបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Bussarin Choeybanditthakul ជាម្ចាស់របស់ស្ដេចមាន់ជល់នេះ ដែលបានចិញ្ចឹមវានៅក្នុងសង្កាត់ Bang Phli ខេត្ត Samut Prakan ប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រីបានថ្លែងថា «តាំងពីពេលដែលខ្ញុំចិញ្ចឹម Chao Hong Thong នេះមក វាតែងតែផ្តល់សំណាងឲ្យខ្ញុំជានិច្ច ហើយខ្ញុំស្រលាញ់វាដូចជាកូនបង្កើតរបស់ខ្ញុំ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញអ្នកស្រី Bussarin ក៏បានលក់មាន់ជល់របស់ខ្លួនមួយក្បាលផ្សេងទៀត ដែលជាពូជកម្រដូចទៅនឹង Chao Hong Thong ដែរ ប៉ុន្តែមានរោមកន្ទុយខ្លីជាងបន្តិច ក្នុងតម្លៃ ៥លានបាត ដែលស្មើរនឹងប្រមាណ ១៥ ម៉ឺនដុល្លារអាមេរិកទៅដល់លោក Sunthorn៕

Trending