Connect with us

ប្លែកៗ

មើលវីដេអូនេះហើយ ឈឺចាប់ជំនួសកូនកំលោះដ៏អភ័ព្វនេះ ដែលសុខចិត្តរៀបការជាមួយ នឹងសពគូដណ្ដឹង ដែលបានបាត់បង់ជីវិតដោយសារ…

បរទេស៖ មានពិធីបុណ្យសពមួយ ដែលលាយឡំជាមួយ នឹងការឈឺចាប់របស់កូនកំលោះអភ័ព្វម្នាក់ ដោយទិដ្ផភាពមួយនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការរំជួលចិត្តជាខ្លាំង ដោយសារតែពិធីបុណ្យសពនេះ គឺជាសពរបស់កូនក្រមុំនិងកូនកម្លោះខាងលើ។

រឿងរ៉ាវនេះ វាបានកើតឡើងនៅក្នុងប្រទេសចិន ដោយកូនកំលោះអភ័ព្ធខាងលើនេះមានឈ្មោះថា ស៊ូ ស៊ីណាន់ ហើយគូស្នេហ៍របស់លោក ដែលបានបាត់បង់ជីវិតនោះមានឈ្មោះថា យាង ឡឹក។

ពួកគេទាំងពីរ មានអនុស្សាវរីយ៌ជាមួយគ្នាអស់រយៈពេល ១២ឆ្នាំជាងមកហើយ និងបានភ្ជាប់ពាក្យជាមួយគ្នាទៀតផង ប៉ុន្តែគួរឲ្យសោកស្តាយណាស់ នៅជិតដល់ថ្ងៃរៀបមង្គលការទៅហើយ បែរជាជំងឺជំងឺប្រចាំកាយរបស់កូនក្រមុំ គឺមហារី*ក*សុ*ដ*ន់ វាបាត់ធ្វើទុកនាងរហូតធ្វើឲ្យនាងទ្រាំ និងការឈឺចាប់លែងបាន ក៏បណ្ដាលឲ្យនាងបាត់បង់ជីវិតនៅពេលនោះតែម្ដងទៅ។



ដោយសារតែស្រណោះខ្លាំងពេក បុរសអភ័ព្ធ បានសូមឲ្យមានពិធីរៀបមង្គលការរបស់លោក ជាមួយនឹងសាកសពនារី ដែលលោកស្រលាញ់ស្មើជីវិតមួយនេះ។


ពេលនោះដែរកូនកំលោះក៏បានឈរសម្រក់ទឹកភ្នែក និងនិយាយថា “កុំបារម្ភណា បងដឹងថាពេលគ្មានអូន បងនឹងពិបាកណាស់ តែបងនឹងប្រឹងប្រែងមិនចុះចាញ់ក្នុងជីវិតនេះឡើយ”។

រឿងរ៉ាវរបស់លោក ស៊ូ ស៊ីណាន់ និងគូដណ្ដឹងរូបស្រស់ នាង យាង ឡឹក ត្រូវបានចែកចាយពាសពេញលើបណ្តាញសង្គម និងបានធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតអាសូរជាពន់ពេក ដែលស្នេហាដ៏ស្មោះ
ស្ម័គ្ររបស់ពួកគេទាំងពីរ បែរជាមកត្រូវជួបរឿងអាក្រក់បែបនេះ បន្សល់ទុកត្រឹមក្តីអាល័យ និងការស្រលាញ់ដ៏ឈឺចាប់៕









Trending