Connect with us

ប្លែកៗ

លោកតាអាយុ ៥៨ឆ្នាំ រៀបការជាមួយនារីអាយុ ១៩ឆ្នាំ ក្រោយសុំស្រលាញ់ម្ដាយតែនាងបានបដិសេធ​ ចុងក្រោយម្ដាយបែរជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌូណេស៊ី៖ នាពេលថ្មីៗនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ជុំវិញពិធីមង្គការមួយរវាងលោកតាអាយុ៥៨ឆ្នាំ ជាមួយនឹងនារីវ័យក្មេងអាយុទើបតែ១៩ឆ្នាំ។ កូនកំលោះវ័យចំណាស់រូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា បូរ៉ា ដែលដំបូងឡើយគាត់បានសុំម្ដាយរបស់កូនក្រមុំរៀបការនោះទេ ប៉ុន្ដែនាងបានបដិសេធ ហើយលើកកូនស្រីច្បងរបស់នាងឲ្យរៀបការជំនួសវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគេហទំព័រ Kompas បានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយបានប្រព្រឹត្ដទៅយ៉ាងរលូន នៅក្នុងភូមិ Bana ស្រុក Bontocani នៃខេត្ដ South Sulawesi ប្រទេសឥណ្ឌូណេស៊ី ដោយថ្លៃបណ្ណាការប្រហែល ១០លានរ៉ូពី (ឬប្រមាណ ៦៨០ដុល្លារអាមេរិក) និងបូករួមដីចំនួន ១ហិកតាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មានបានឲ្យដឹងដែរថា លោក បូរ៉ា គឺជាកំលោះចាស់ម្នាក់ ហើយកន្លងមករស់នៅតែម្នាក់ឯងនោះទេ ខណៈប្រពន្ធវ័យក្មេងរបស់គាត់ជាកូនច្បងក្នុងគ្រួសារមានបងប្អូនបង្កើត៣នាក់ ហើយឪពុកម្ដាយរបស់ពួកគេបានចែកផ្លូវគ្នាអស់រយៈពេលយូរមកហើយ ដោយបន្ទុកចិញ្ចឹមបីបាច់កូនៗ ត្រូវធ្លាក់លើស្ដ្រីជាម្ដាយដែលជាកសិករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញពិធីមង្គលការនេះដែរ លោក Ishak ប្រធានភូមិ Bana បានមានប្រសាសន៍ថា ពិធីនេះបានកើតឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងសងខាង ពោលគឺដោយសារការស្រលាញ់គ្នាទៅវិញទៅមក៕

Trending