Connect with us

ប្លែកៗ

ចម្លែកខ្លាំងណាស់! មនុស្សយើងធម្មតាយំចេញទឹកភ្នែក ប៉ុន្តែនារីម្នាក់នេះ បែរជាយំចេញសុទ្ធតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ យោងតាមសេចក្តីរាយការណ៍ធ្វើឡើងដោយ Daily Mail បានឱ្យដឹងថាស្ត្រីម្នាក់ឈ្មោះថា Satenik Kazaryan អាយុ ២២ឆ្នាំរស់នៅភូមិមួយឈ្មោះ Spandaryan ដែលស្ថិតនៅក្នុងប្រទេសអាមេនី នាងគឺជាមនុស្សដំបូងដែលត្រូវបានគេរកឃើញថា មានទឹកភ្នែកហូរចេញមកក្លាយជាដុំរឹងពណ៌សថ្លា ស្រដៀងនឹងគ្រាប់គ្រីស្តាល់តូចៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះបញ្ហានេះ Satenik ក៏បាននិយាយថា ដំបូងឡើយ វាបានកើតឡើងដោយ នាងចេះតែមានអារម្មណ៍ថា ដូចជាមានធូលីចូលក្នុងភ្នែករបស់ខ្ញុំ។ ប៉ុន្តែវាឈឺចាប់ខ្លាំងណាស់ រហូតដល់ថ្ងៃមួយ នាងបានសំរេចចិត្តទៅជួបគ្រូពេទ្យភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពិនិត្យគ្រូពេទ្យក៏ប្រាប់នាងថា មានគ្រាប់គ្រីស្តាល់តូចៗ នៅខាងក្នុងភ្នែករបស់នាង ដែលវាស្រដៀងទៅនឹងកញ្ចក់ភ្នែក ហើយនៅពេលដែលយើងយកវាចេញ វាក៏នៅតែលេចចេញមកទៀត។
ដូច្នេះហើយ សព្វថ្ងៃនេះ នាងពិតជាមានអារម្មណ៍ថា ដូចជាកំពុងតែត្រូវស៊ូទ្រាំរស់នៅក្នុងឋាននរកអញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅពេល គ្រូពេទ្យបានឃើញ Satenik លើកដំបូង ពួកគេមិនជឿទេថានេះជាការពិត ដោយសារតែពួកគេគិតថា នាងប្រឌិតរឿងនេះឡើងមក ដើម្បីទាក់ទាញចំណាប់អារម្មណ៍។
ប៉ុន្តែនៅពេលព្យាយាមពិនិត្យមើលវាឱ្យបានហ្មត់ចត់ ក្រុមគ្រូពេទ្យ ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះ Tatyana Shilova ដែលជាអ្នកជំនាញខាងរោគភ្នែកជនជាតិរុស្ស៊ីបានបង្ហើបប្រាប់ថា ស្ថានភាពរបស់ Satenik គឺជាអ្វីដែលគាត់មិនធ្លាប់ឃើញពីមុនមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះវាពិបាកក្នុងការសន្មតណាស់ម្យ៉ាងទៀត គាត់បានអត្ថាធិប្បាយថា គ្រីស្តាល់នៅក្នុងភ្នែករបស់ Satenik ប្រហែលជាទឹកភ្នែករបស់នាង។
វាអាចបណ្តាលមកពីការផ្លាស់ប្តូរហ្សែន មេរោគឆ្លង ឬអាចមកពីស្ថានភាពរាងកាយរបស់អ្នកជំងឺ ដែលមានភាពខុសប្លែកពីធម្មជាតិ។ នៅក្នុងទឹកភ្នែកទាំងនេះ យើងរកឃើញបរិមាណប្រូតេអ៊ីន និងខ្លាញ់ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះប្រសិនបើ កំហាប់ជាតិអំបិលកើនឡើងថែមទៀត នោះវាគឺជាមូលហេតុធ្វើឱ្យទឹកភ្នែករឹងក្លាយទៅជាគ្រីស្តាល់ដូចនេះ។
តែទោះជាយ៉ាងណា វេជ្ជបណ្ឌិត Tatyana ក៏បានសន្និដ្ឋានថា អាការៈនេះអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរជាងនេះ។ វាមិនមែនកើតឡើងត្រឹមតែនៅក្នុងក្រពេញទឹកភ្នែកទេ ផ្ទុយទៅវិញវាអាចបណ្តាលមកពីបញ្ហាថ្លើម ឬតំរងនោម។

ប្រសិនបើដូច្នោះមែន អ្នកជំងឺអាចមានហានិភ័យខ្ពស់ថែមទៀត។ ប៉ុន្តែបើតាម គំរូទឹកភ្នែកដែលត្រូវបានគេនាំយកទៅពិនិត្យ វាបែរជាមិនបានបង្ហាញពីភាពមិនប្រក្រតីណាមួយឡើយ វាធ្វើឱ្យគ្រូពេទ្យជាច្រើនទាល់តម្រិះណាស់។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យក៏បានស្នើឱ្យ Satenik ចេញទៅព្យាបាលនៅបរទេស ដើម្បីអាចកំណត់មូលហេតុបានលម្អិតជាងនេះ។ ប៉ុន្តែដោយសារតែស្ថានភាពជាកសិករ Satenik មិនមានថវិកាសម្រាប់ការធ្វើដំណើរទេ។

យ៉ាងណាមិញ នៅពេលដែលបញ្ហាខាងលើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ បញ្ហាក៏បានលេចឮដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសអាមេនី ហើយលោកក៏បានសំរេចចិត្តទទួលយកករណីនេះ ជាករណីសិក្សា និងតស៊ូដើម្បីកំណត់ឱ្យបានច្បាស់នូវមូលហេតុនៃបញ្ហានេះ។

មួយវិញទៀត សព្វថ្ងៃនេះ ការស្វែងរកមូលហេតុនៅមិនទាន់រីកចម្រើនទៅមុខនៅឡើយទេ អំពីអាការៈទឹកភ្នែកប្រែក្លាយទៅជាដុំគ្រីស្តាល់នេះ។ នេះជាដំណឹងដ៏សែនមិនសប្បាយចិត្តមួយសម្រាប់ Satenik ព្រោះថា វានៅតែជាការឈឺចាប់ដ៏ខ្លាំងបំផុតនៅឡើយ ទន្ទឹមនឹងនេះនាងបានត្រឹមតែសង្ឃឹមថានៅថ្ងៃអនាគត ខាងវិទ្យាសាស្ត្រ ឬវេជ្ជសាស្ត្រទំនើប អាចនឹងជួយនាងឲ្យផុតពីទុក្ខលំបាកនេះបាន៕
សូមទស្សនាវីដេអូខាងក្រោម៖

Trending